ហេតុអ្វីបានជាឡាក់គីរ៉ូប៊ីជាកន្លែងដ៏ល្អបំផុតសំរាប់ការវិវត្តការងារ?
ឡាក់គីរ៉ូប៊ីប្រហែលជាអាចជួយសម្រេចក្តីបំណងការងាររបស់អ្នកបាន ។
មិត្តភក្តិ ប្រជាជនកម្ពុជា ជនបរទេស ខ្ចីត្រចៀករបស់អ្នក!
ខ្ញុំបានមកឆ្លើយសំនួរដ៏ក្តៅក៏គុកឥឡូវនេះ:
ហេតុអ្វីបានជាកាស៊ីណូឡាក់គីរ៉ូប៊ីព្រំដែនជាកន្លែងដ៏ល្អបំផុតសំរាប់ការវិវត្តការងារ?
ប្រហែលជាអ្នកទើបតែបោះជំហានដំបូងក្នុងការងារអ្នក ឬអ្នកទើបតែបញ្ចប់ការសិក្សា (ឬវិធីណាមួយដើម្បីបញ្ចប់) ហើយអ្នកកំពុងតែមានក្តីសង្ឃឹមពោរលេញ ហើយប្រាថ្នាធ្វើឲ្យបាន - អ្នកនឹងសម្រេច ហេតុអ្វីមិនបាន? យើងទៅសាលាដើម្បីសម្រេចក្តីស្រមៃយើង ។
ពេលខ្លះអ្នកត្រូវប្រឈមមុខនិងជម្រើសពីរ - តើអ្នកគួរតែរើចេញពីស្រុកកំណើត ឬចាប់ឪកាសទៅរស់នៅក្នុងរាជធានី ឬក៏រស់នៅក្នុងក្រុងជាមួយឪពុកម្តាយលោកអ្នក? តើអ្នកគួរតែធ្វើការតាមអ្វីដែលអ្នកបានសិក្សាចប់ ឬតាមឪពុកម្តាយដែលគាត់ចង់ឲ្យធ្វើ ឬអ្នកគួរតែចាប់ផ្តើមសោះត្រង់ជាមួយខ្លួនឯង និងទៅការងារដែលចិត្តអ្នកចង់?
មិនថាសំនួរនោះពិបាកប៉ុនណាទេ មិនថាអ្នកជាបុរសស្វាយរៀង ឬនារីភ្នំពេញទេ - ប្រហែលជាកន្លែងអ្នកហើយនៅក្នុងកាស៊ីណូឡាក់គីរ៉ូប៊ីព្រំដែន ។
ហេតុអ្វីបានជាយើងគិតដូចេ្នះ?
អានបន្តដើម្បីស្វែងយល់ទៀត ។
អត្ថប្រយោជន៏
ការស្នាក់នៅឥតគិតថ្លៃ អគ្គិសនីឥតគិតថ្លៃ ទឹកពិសារឥតគិតថ្លៃ ម្ហូបអាហារឥតគិតថ្លៃ - ទាំងអស់នោះធ្វើឲ្យ មនុស្សវ័យកណ្តាលដែលមានជីវិតតានតឹង គឺឥតគិតថ្លៃ ។ វិក័យប័ត្រមិនមាន! នេះអាចឱ្យអ្នកសន្សំប្រាក់ខែរបស់អ្នកបានច្រើនហើយចំណាយវាកាន់តែប្រសើរ - សន្សំក្នុងដំណើរកម្សាន្ត ពិធីខួបកំណើតដែលអ្នកមានគំរោងនិងធ្វើសំរាប់ស៊ុបឆ្នាំងដីនៅវៀតណាមបៀរហ្គាដិន ឬរបស់ដែលអ្នកចង់រីករាយសំរាប់កាដូជូនខ្លួនឯងដែលខិតខំធ្វើការ ។
កម្មវិធីសំរាប់បុគ្គលិកទាំងអស់
ពិធីជប់លៀងបុណ្យណូអែល ពិធីជប់លៀងឆ្លងឆ្នាំថ្មី ពិធីអបអរសាទរបុណ្យចូលឆ្នាំចិន គំរួបខួបឡាក់គីរ៉ូប៊ី - កម្មវិធីទាំងនោះយើងមិនមែនធ្វើឡើងសំរាប់តែអតិថិជនយើងទេ ប៉ុន្តែសំរាប់ក្រុមការងារយើងផងដែរពេញមួឆ្នាំ ។ ក្រៅពីការជួបជុំមិត្តរួមការងារបន្ទាប់ពីម៉ោងការងារ អ្នកនិងជួបអ្នកផ្សេងទៀតដែលមិនពីផ្នែកខុសៗគ្នាផងដែរ ។ ច្បាស់ណាស់អ្នកនិងចាប់អារម្មណ៌នរណាម្នាក់ដែលមិនពីផ្នែកផ្សេងទៀត ។
សមភាពយេនឌ័រ
នៅក្នុងឡាក់គី យើងប្រើប្រយោគថា “និយោជិកឪកាសស្មើគ្នា” យ៉ាងយកចិត្តទុកដាក់ ។ យើងបើកចំហផ្លូវសំរាប់បុរស និងស្រ្តីមកពីសហគមន៏ ។ មនុស្សគ្រប់រូបមានឱកាសស្មើគ្នាដើម្បីវិវត្តក្នុងអាជីពរបស់ពួកគេដោយមិនមានភាពលំអៀងទៅនឹងលើភេទរបស់ពួកគេឡើយ ពីព្រោះអ្វីៗទាំងអស់គឺផ្អែកលើការអនុវត្តរបស់គាត់ ។ យើងយកចិត្តទុកដាក់បន្ថែមទៀត ថាតើយើងអាចធ្វើការជាមួយគ្នាបានយ៉ាងដូចម្តេចដើម្បីឈានដល់គោលដៅនិងចក្ខុវិស័យរបស់យើង។ ដូច្នេះត្រូវធ្វើជាខ្លួនឯង ហើយធ្វើការជាមួយពួកយើងជាមួយតម្លៃនៃក្រុមការងារ: “គ្រាំទ្រគា្នទៅវិញទៅមក ជោគជ័យទាំងអស់គ្នា។”
ការរីកចម្រើននៃអាជីពចំពោះបុគ្គលិកឆ្នើម
នៅទីនេះឡាក់គីរ៉ូប៊ី យើងទទួលស្គាល់រាល់ការខិតខំប្រឹងប្រែងរបស់សមាជិកក្រុមរបស់យើងចំពោះការធ្វើការរួមគ្នាជាមួយយើង នៅពេលដែលយើងធ្វើអោយចក្ខុវិស័យក្រុមហ៊ុនរបស់យើងក្លាយជាការពិត: ពិភពលោកពោរពេញទៅដោយភាពរីករាយ និងសុភមង្គលតាមរយៈការខិតខំរបស់យើង។ ការរីកចម្រើនរបស់ក្រុមការងារយើង ដែលជាទទួលបានលទ្ធផលល្អ និងបានបង្ហាញថាពួកគេត្រៀមខ្លួនសម្រាប់ការទទួលយកបទពិសោធន៏ថ្មី គោលដៅថ្មី និងការប្រកួតថ្មីសំរាប់បន្តតំណែង ។ វាមិនបានដោយទទេៗនោះទេ ប៉ុន្តែគ្រប់គ្នាមានលទ្ធភាពទាំងអស់ ។
ការងារក្តីស្រមៃ ។ អ្នកទាំងអស់គ្នាមានក្តីស្រមៃ ។ ខ្លះចង់ចង់មេឃ ខ្លះលាតសន្ធឹងឆ្ងាយដូចមហាសមុទ្រ។ អ្នកខ្លះសំរុកខ្លាំងៗ នៅក្នុងស្នូលរបស់គេ អ្នកខ្លះអាចស្រមៃគិតអំពីលទ្ធភាពដែលគ្មានព្រំដែនក្នុងចិត្ត ។ មិនថាក្តីស្រមៃអ្នកជាអ្វី ថ្ងៃរះជារៀងរាល់ថ្ងៃ - សូមចាប់យកវាដើម្បីសម្រេចបំណងអ្នក ។
ឡាក់គីរ៉ូប៊ីប្រហែលជាអាចជួយអ្នកសម្រេចក្តីប្រាថ្នាបាន ។ សូមផ្ញើរប្រវិត្តរូបសង្ខេបការងាររបស់អ្នកទៅកាន់ hr@ruby89.com ហើយអ្នកប្រហែលជាមនុស្សដែលយើងចង់បានផងដែរ ។
ហើយអ្នកណាទៅដឹង....វាអាចនិងល្អសំរាប់អ្នក និងកន្លែងដែលអ្នកចង់ធ្វើ ។