ឡាក់គីរ៉ូប៊ីបានចេញសេចក្តីប្រកាសផ្តល់ជូនប្រាក់ខែក្នុងខែមេសា 40%
កាស៊ីណូឡាក់គីរ៉ូប៊ីព្រំដែន ចង់ជម្រាបជូនដំណឹងថាពួកយើងនឹងផ្តល់ជូនប្រាក់ខែ 40% សំរាប់ខែមេសាក្នុងអំឡុងពេលនៃការបិទជាបណ្តោះអាសន្ននៅទូទាំងប្រទេសនៃកាស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជាស្របតាមកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឱកាសណាមួយនៃការរីករាលដាលវីរុសខូវីត 19 ។
វីរុសខូវីត-19 មានរយៈពេល 4 ខែចុងក្រោយនេះបានរីករាលដាលពាសពេញពិភពលោកតាមរបៀបដែលយើងមិនធ្លាប់បានឃើញមុននិងទទួលរងគ្រោះថ្នាក់ដល់ជីវិតរាប់មិនអស់ អាជីវកម្ម និងទីបំផុតបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ វីរុសដែលមានសមត្ថភាពខ្ពស់នេះមិនត្រូវបានគេប្រទះឃើញនៅក្នុងរយៈពេលយូរហើយ ចាប់តាំងពីជំងឺផ្តាសាយក្នុងប្រទេសអេស្ប៉ាញដែលរាលដាលដល់ទ្វីបអឺរ៉ុបនិងផ្នែកខ្លះនៃទ្វីបអាស៊ី។
ជាការឆ្លើយតបទៅនៅប្រទេសជាច្រើនបានធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ប្រជាជនដើម្បីសង្គ្រោះជីវិត ។ នេះគឺជាពេលវេលាដើម្បីលះបង់សេដ្ឋកិច្ចជំនួសការជួយសង្គ្រោះជីវិតរាប់លាននាក់នៅទូទាំងពិភពលោក ។ សម្រាប់ឧស្សាហកម្មល្បែងនេះក៏មិនខុសពីកាស៊ីណូជាច្រើនត្រូវបញ្ឈប់ប្រតិបត្តិការក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះផងដែរ។
នៅប្រទេសកម្ពុជា យើងជាកាស៊ីណូនៅតាមព្រំដែនដែលស្រដៀងនឹងកាស៊ីណូជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមមើលឃើញការធ្លាក់ចុះនៃអតិថិជន ខណៈព្រំដែនប្រទេសថៃនិងវៀតណាមបានចាប់ផ្តើមបិទ ការធ្វើអាជីវកម្មរបស់ខ្លួនដូច្នេះអំពាវនាវឱ្យមានវិធានការដែលមិនធ្លាប់មានពីមុនមក ដើម្បីការពារនិរន្តរភាពអាជីវកម្ម។
ដោយពិចារណាលើភាពងាយនឹងបង្កជាហេតុនៃវីរុស ពួកយើងបានដាក់ចេញនូវវិធានការណ៍បង្ការជាច្រើនដែលត្រូវបានគេពិចារណាថា យើងមានអ្នកលេងកាស៊ីណូដែលបានធ្វើដំណើរមកពីតំបន់ផ្សេងៗគ្នាដើម្បីមកទីនេះ។ ដូច្នេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារបុគ្គលិករបស់យើង ដែលជាអាទិភាពកំពូលធំបំផុតរបស់យើង យើងតំរូវឱ្យបុគ្គលិកទាំងអស់ពាក់ម៉ាស ផ្តល់ទឹកលាងដៃឱ្យបានគ្រប់គ្នានិងពន្យល់បុគ្គលិកឱ្យបានយល់ដឹងអំពីវិធានការបង្ការប្រឆាំងនឹងវីរុសនេះដូច្នេះយើងនឹងអាចការពារជីវិតទាំងអស់ដែលគ្រប់គ្នាអាចហៅឡាក់គីរ៉ូប៊ីជាផ្ទះបាន ។
នៅពេលដែលវីរុសចាប់ផ្តើមរីករាលដាល វាត្រូវបានគេចេញសេចក្តីប្រកាសថាគ្រប់កាស៊ីណូនៅក្នុងកម្ពុជាទាំងអស់នឹងត្រូវបពា្ឃប់ប្រតិបត្តិការនៅម៉ោង 11:59 នាទីយប់ក្នុងថ្ងៃទី 31st ខែមីនា ឆ្នាំ2020 ក្នុងកិច្ចប្រឹងប្រែងដើម្បីការពារកុំអោយវីរុសរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវតែសាទរចំពោះជំហានដែលបានគ្រោងទុកដោយរដ្ឋាភិបាលកម្ពុជាក្នុងការផ្ទុកវីរុសនៅកម្ពុជាដូចដែលយើងបានឃើញ គឺមានភាពប្រសើរឡើងច្រើននាប៉ុន្មានថ្ងៃថ្មីៗនេះជាមួយនឹងសមាមាត្រនៃការព្យបាលជាឡើងវិញជាប្រចាំ។ នេះពិតជាផ្តល់ក្តីសង្ឃឹមដល់មនុស្សសាមញ្ញដែលនៅក្នុងពេលបច្ចុប្បន្នកំពុងឆ្ងល់ថាតើនឹងមានអ្វីកើតឡើងសម្រាប់គាត់នៅថ្ងៃក្រោយ។
នេះពិតជាពេលវេលាដ៏លំបាកមួយសម្រាប់កាស៊ីណូទាំងអស់នៅលើពិភពលោកនិងនៅប្រទេសកម្ពុជាក៏ដូចជាអាជីវកម្មមានភាពយឺតយ៉ាវអស់រយៈពេលជាច្រើនសប្តាហ៍ហើយឥឡូវនេះជាមួយនឹងការបិទទ្វារដូច្នេះយើងគ្មានប្រាក់ចំណូលដែលត្រូវបានបង្កើតជាអាជីវកម្មទេ។ ទោះបីជាយ៉ាងណាក៏ដោយស្ថាបនិកនៃឡាក់គីរ៉ូប៊ី លោក Jment Lim បានសំរេចថានៅក្នុងខែមេសាគឺជាខែពិសេសមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ស្របតាមការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដែលពិតជាត្រូវការចំណាយច្រើន។ ដូច្នេះទោះបីអាជីវកម្មរបស់យើងមានបញ្ហាផ្នែកហិរញ្ញវត្ថុក៏ដោយគាត់បានសំរេចចិត្តថានឹងជួយតាមមធ្យោបាយដែលយើងអាចនិងធានាថាបុគ្គលិកទាំងអស់ដែលធ្វើការនៅឡាក់គីរ៉ូប៊ី នឹងទទួលបានប្រាក់ខែ ៤០% នៃប្រាក់ខែរបស់ពួកគេសម្រាប់ខែមេសា។ នេះត្រូវបានធ្វើឡើងដំបូងដោយការបរិច្ចាគពីស្ថាបនិករបស់យើងទៅមូលនិធិកម្ពុជាប្រឆាំងវីរុខូវីត 19 ចំនួន 20,000 ដុល្លារដើម្បីជួយក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់វីរុសពីការរីករាលដាលនៅក្នុងព្រះរាជាណាចក្រ។
អ្នកខ្លះអាចសួរថាហេតុអ្វីយើងចាំបាច់ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ព្រោះយើងអាចរក្សាទុកមូលនិធិសម្រាប់ពេលផ្សេងទៀត ដោយសារតែភាពមិនប្រាកដប្រជានៅពេលកាស៊ីណូអាចចាប់ផ្តើមអាជីវកម្មឡើងវិញ ប៉ុន្តែសម្រាប់យើង យើងពឹងផ្អែកលើគុណតម្លៃដែលបានបង្កើតក្រុមហ៊ុនរបស់យើងហើយបង្កើតជាកន្លែងមួយដែលមនុស្សជាច្រើនអាចរស់បានក្នុងការបង្កើតជីវិតឲ្យប្រសើរសម្រាប់ពួកគេ។
ដើម្បីផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីរឿងនេះទាំងអស់គ្នាចាំបាច់ត្រូវពិនិត្យមើលលើទិដ្ឋភាពចំនួន 2 ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុនក៏ដូចជាមួយក្នុងចំណោមបេសកកម្មរបស់ក្រុមហ៊ុនយើង ។ ចក្ខុវិស័យរបស់យើងគឺធ្វើអោយពិភពលោកពោរពេញទៅដោយសេចក្តីរីករាយនិងសុភមង្គលតាមរយៈការខិតខំរបស់យើង ហេតុដូចនេះហើយគឺជាអ្វីដែលយើងកំពុងធ្វើការខិតខំទាំងការបរិច្ចាគ ឬការប្តេជ្ញាចិត្តទៅប្រាក់ខែ 40% ក្នុងខែមេសា ដែលធ្វើអោយជីវិភាពប៉ះពាល់។ ដោយការខិតខំរបស់យើងពោរពេញទៅដោយសេចក្តីអំណរហើយថ្ងៃក្រោយពួកគេអាចនឹងរីករាយជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ធាតុទីពីរគឺជាបេសកកម្មមួយរបស់យើងដើម្បីបង្កើតជីវិតឲ្យប្រសើរសម្រាប់និយោជិកនិងគ្រួសាររបស់ពួកគេ។ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុយ៉ាងច្រើននៅខាងយើងក៏យើងនៅតែបើកប្រាក់ខែ 40% ដល់បុគ្គលិកទាំងអស់អំឡុងខែមេសាព្រោះនេះជាខែពិសេសសម្រាប់ប្រទេសកម្ពុជាដែលប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មី ហើយយើងយល់ពីការលំបាករបស់ប្រជាជនរាប់មិនអស់។ រួមជាមួយក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះយើងចង់ធានាថានិយោជិករបស់យើងសមនឹងទទួលបាននូវមធ្យោបាយដ៏ល្អបំផុតដែលយើងអាចមានលទ្ធភាពផ្តល់ឱ្យដោយតាមស្ថានភាព។
យើងជំរុញឱ្យសមាជិកសាធារណៈទាំងអស់ធ្វើតាមការណែនាំពីរដ្ឋាភិបាលដើម្បីយើងអាចជួយរដ្ឋាភិបាលរបស់យើងក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសខូវីត 19 នៅក្នុងព្រះរាជាណាចក្រ។ ចូរចងចាំថា បុរសស្ត្រីនិងកុមារគ្រប់រូបមានតួនាទីដើរតួហើយវាមិនត្រឹមតែតាមរយៈការបរិច្ចាគប៉ុណ្ណោះទេ។ ការខិតខំប្រឹងប្រែងក៏ដូចជាវិធានការណ៍ការពារជាមុនចាំបាច់ត្រូវអនុវត្តតាមដោយពាក់ម៉ាស ដូចជាការលាងដៃជាប្រចាំ ហើយសំខាន់បំផុតអនុវត្តការឃ្លាតឆ្ងាយពីសង្គមដើម្បីឱ្យយើងអាចគ្របដណ្តប់លើវីរុសខូវីត 19 ខណៈដែលពិភពលោកកំពុងមានការភិតភ័យយ៉ាងខ្លាំង។
សូមចូលរួមជាមួយគ្នា និងរឹងមាំ។ សូមអោយព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាតរបស់យើងមានសេរីភាព 100% ពីវីរុសខូវីត 19 ហើយយើងទាំងអស់គ្នានឹងមានសេចក្តីសុខម្តងទៀត។