ហេតុអ្វីគួរតែជ្រើសរើសយកការងារជាមួយនិងឡាក់គីរ៉ូប៊ី?
នៅឡាក់គីរ៉ូប៊ី យើងបណ្តុះទិដ្ឋភាពជាច្រើននៅក្នុងជីវិតការងាររបស់យើងដែលបានមកពីមូលដ្ឋានគ្រឹះសំខាន់នៃចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់ក្រុមហ៊ុន។ ធាតុទាំង 3 ដែលធ្វើអោយឡាក់គីរ៉ូប៊ីមានភាពរីកចំរើនជាមួយនិងបុគ្គលជាង 600នាក់ដល់បច្ចុប្បន្ន។ នេះគឺជាហេតុផងទាំង 4ដែលអ្នកគួរតែចូលរួមជាមួយឡាក់គីរ៉ូប៊ី៖
វប្បធម៌
វប្បធម៌ការងាររបស់យើងរួមបញ្ចូលនូវតុល្យភាពល្អរវាងទំនើបកម្មនិងប្រពៃណី។ នៅឡាក់គីរ៉ូប៊ីទោះបីយើងមានភាពជឿនលឿនខាងផ្នែកបច្ចេកវិទ្យាក៏ដោយ យើងនៅតែបន្តធ្វើការឆ្ពោះទៅរកកម្មវិធីទំនួលខុសត្រូវសង្គមរបស់យើងដែលស្របតាមគោលការណ៍មនុស្សធម៌នៃសាសនា និងការអភិរក្សបរិស្ថាន។
ភាពរីកចំរើននៃការងារ
យើងផ្តល់ឱកាសស្មើគ្នាអញ្ចឹងអ្នកនឹងទទួលបានរង្វាន់សម្រាប់ការខិតខំដែលអ្នកបានបំពេញក្នុងពេលបំពេញភារកិច្ចរបស់អ្នក។ ដូច្នេះនៅឡាក់គីរ៉ូប៊ីយើងចាត់ទុកនិយោជិកទាំងអស់របស់យើងស្មើភាពគ្នានៃយេនឌ័រ សាសនា ឬរូបរាង។
អត្ថប្រយោជន៏
នៅឡាក់គីរ៉ូប៊ីស្របតាមគោលបំណងរបស់ក្រុមហ៊ុនយើងបុគ្គលិកល្អទាំងអស់នឹងមានឱកាសកាន់តែប្រសើរដើម្បីធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងជាមួយនឹងជីវិតគ្រួសាររបស់ពួកគេជាមួយនឹងកម្មវិធីលើកទឹកចិត្តផ្សេងៗដើម្បីចូលរួម។ យើងក៏មានកន្លែងស្នាក់នៅ អាហារនិងប្រាក់ខែឥតកាត់ពន្ធ។
ឳកាស
នៅឡាក់គីរ៉ូប៊ីឱកាសគឺគ្មានទីបញ្ចប់ដរាបណាអ្នកព្យយាមដើម្បីធ្វើបន្ថែម។ ក្រុមហ៊ុនយើងផ្តល់រង្វាន់ដល់បុគ្គលិកមិនត្រឹមតែរីកចំរើនជាមួយនិងអង្គភាពតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលតែមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់គំនិត / វិធីសាស្ត្រថ្មីៗដើម្បីកែលម្អក្រុមហ៊ុនយើងដែលរីកចម្រើនឥតឈប់ឈរ។