ប្រវតិ្តនៃល្បែងតៃស៊ី
តៃស៊ីមានន័យថា "ធំ ឬ តូច" គឺជាល្បែងមួយដែលមានឈ្មោះហៅច្រើន - សិចប៊ូ តៃសាយ ធំនិងតូច ហាយឡូ។
ប្រភពដើមពិតប្រាកដរបស់វាគឺនៅក្នុងប្រទេសចិនទាំងមិនទាន់ច្បាស់ ទោះបីមានប្រភពជាច្រើនបានអះអាងថាវាត្រូវបានគេលេងរាប់ពាន់ឆ្នាំប្រហែលជាមុនពេលក្រដាសត្រូវបានបង្កើតឡើង។ ទោះបីជាវាមានប្រជាប្រិយភាពក៏ដោយល្បែងនេះមិនបានរីករាលដាលពាសពេញពិភពលោកទេ រហូតទាល់តែមានការផ្លាស់ប្តូរទីលំនៅរបស់ជនជាតិចិន - ដែលធ្វើឱ្យល្បែងតៃស៊ីមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិកនៅដើមទសវត្សឆ្នាំ 1900 ។ ចាប់តាំងពីពេលនោះមកវាបានក្លាយជាល្បែងកាស៊ីណូដ៏សំខាន់នៅក្នុងកាស៊ីណូអាមេរិក។
ចក្រភពអង់គ្លេសក៏បានធ្វើសិទ្ធិស្របច្បាប់នៃការលេងល្បែងតៃស៊ីនៅក្នុងកាស៊ីណូរបស់ខ្លួននៅឆ្នាំ 2002 ។ វាត្រូវបានគេយកទៅប្រើប្រាស់តាមបណ្តាប្រទេសលោកខាងលិចជាទំរង់របស់ Grand Hazard និង Chuck-A-Luck - ប្រភពដើមទាំងពីរនៅក្នងចក្រភពអង់គ្លេស។
ច្បាប់នៃល្បែងតៃស៊ី
តៃស៊ី គឺជាល្បែងលេងដែលមានភាពពេញនិយមបំផុតមួយនៅក្នុងកាស៊ីណូទី្វបអាស៊ី។ នៅក្នុងល្បែងតៃស៊ី ត្រូវគេស្កាល់ថាធំនិងតូច ឬ ហាយឡូ អ្នកលេងព្យយាមទាយលទ្ធផលដែលចេញពីគ្រាប់ឡុកឡាក់ដែលមានក្រឡុកដោយអ្នកក្រឡុក។ អ្នកលេងបន្តភ្នាល់ដោយអនុលោមទៅតាមតម្លៃដែលមាន។